About សំ មរកត

លោក សំ មរកត ជាកូនកសិករ រៀនបានត្រឹមថ្នាក់ទី ៨ ខំតស៊ូសិក្សាតាមរយៈការអានសៀវភៅ នឹង Research តាម Google,Yahoo,Facebook រហូតទទួលបានជោគជ័យខាងផ្នែក ពត៌មានវិទ្យា(Network Security)ឥឡូវទទួលបានការទុកចិត្ត យ៉ាងខ្លាំងទៅលើ ប្រពន័្ធបណ្តាញទំនាក់ទំនង នឹងចែកចាយផ្នែកចំណេះដឹងលើវិស័យ ពត៌មានវិទ្យា នឹងការរកប្រាក់ ប្រព័ន្ធបណ្ដាញសង្គម អេឡិចត្រូចនិច។

លោក សំ មរកត ក៏ជាអ្នកមានជំនាញពិតប្រាកដខាងផ្នែកប្រព័ន្ធបណ្ដាញសង្គមមួយរូបដែលមានការទទួលស្គាល់នៅយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ប៉ុន្តែទំរាំមកដល់ភាពជោគជ័យ លោកតស៊ូ ហ្វិកហាត់ខុសត្រូវយ៉ាងខ្លាំង ទើបមានការទទួលស្គាល់ និងទុកចិត្តពីបណ្តាកូនសិស្ស នឹងមិត្តទាំងអស់ ទាំងដែលគាត់ (សំ មរកត)បានរៀនតរឹមថ្នាក់ទី ៨ ប៉ុណ្ណោះ។

សំ មរកត កើតនៅ ភូមិស្វាយឧត្តម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ លោក សំ មរកត មានបងប្អូន ៦នាក់(ស្រី ៣ ប្រុស ៣) លោកត្រូវជាទី៣។

លោក សំ មរកត ប្រាប់ថាលោកមិនបានចូលរៀនសាកលវិទ្យាល័យដូចគេឯងនុះទេ លោកបានត្រឹមអានសៀវភៅជំនាញ “ពត៌មានវិទ្យា” ប៉ុណ្ណោះ។ “កាលណោះ ក្រោយពីឪពុកខ្ញុំចាកចោល(ស្លាប់)ទៅ អស់អ្នកផ្គត់ផ្គង់ ខ្ញុំក៏បានបង្ខំចិត្តឈប់រៀនទៅ ហើយម្តាយអោយទៅបួសជាព្រះសង្ឃ”។ ក្រោយពីបានបួសជាព្រះសង្ឃ ខ្ញុំបានខិតខំរៀននឹងស្វែងយល់ពី ធិកណូឡូជី យ៉ាងស្វិតស្វាញ។ ដូច្នេះហើយលោកក៏ចាប់ផ្ដើមស្វែងយល់ និងរៀនពីវា។ មរកត បានបន្ថែមទៀតថា “តាំងពីដើមរហូតមក ខ្ញុំមិនដែលបាន រៀនជាមួយគ្រូ ទេ គឺខ្ញុំរៀនតែតាមយូធូប និង Google ប៉ុណ្ណោះ”។

លោក សំ មរកត បានលាចាកសិកខាបទ(សិក)ហើយចាប់ផ្ដើមការងារជាមួយនឹងការបង្កើតទំព័រហ្វេសប៊ុក(Page) តាំងពី ២០០៩ រហូតដល់សព្វថ្ងៃ ដោយមានការប្រឹងប្រែងចុងបញ្ចប់គាត់ក៏បានសំរេចជោគជ័យ ដោយបាន បើកបង្រៀនវគ្គជំនាញទាក់ទង សន្តិសុខពត៌មានវិទ្យា នៅវិទ្យាស្ថានឯកជនមួយ ក្នុងរាជធានីភ្នំពេញ។ ឆ្នាំ ២០១២ មរកត បានទៅធ្វើការនៅក្រុងបាវិត(ផ្នែក IT Engineering) រហូតដល់ ៨​ ឆ្នាំ លុះដើមឆ្នាំ ២០២០ លោកក៏បានត្រឡប់មកផ្ទះវិញ ហើយបង្រៀន Online ទៅលើវិស័យ Make Money Online (MMO)។ “ក្រោយពីមកនៅផ្ទះវិញ ក៏ចាប់ផ្ដើមធ្វើការចែករំលែកចំណេះដឹងពីការងារពាក់ព័ន្ធនឹងអាជីវកម្ម និងឌីជីថល ហើយក៏បានជួយគេដោះស្រាយបញ្ហាជាច្រើនដែរ និយាយរួមគឺជួយតែម្ដងអត់មានបានយកលុយយកកាក់អីទេពេលនោះ!”។ មរកត ថ្លែង។

តាមរយៈការអាន នឹង បទពិសោធន៌ការងា ១០ឆ្នាំកន្លងមក បច្ចុប្បន្ន លោក សំ មរកត បានក្លាយជាអ្នកមានជំនាញផ្នែកពត៌មានវិទ្យា មួយរូបដ៏ខ្លាំង នឹងមានការគាំទ្រជាច្រើន នាពេលបច្ចុប្បន្ននៅព្រះរាជាណាចក្រកម្ពុជា

*ជាដំបូន្មានសម្រាប់សហគ្រិន និងយុវជនជំនាន់ក្រោយដែលចាប់អារម្មណ៍ក្នុងការចាប់ផ្តើមអាជីវកម្ម ឬអាជីពនៅក្នុងប្រព័ន្ធឌីជីថល លោក SOM MOROKOT បានលើកទឹកចិត្តឲ្យមានការប្តេជ្ញាចិត្តខ្ពស់ ដោយហេតុថា ការចាប់ផ្ដើមអាជីវកម្មណាមួយមិនងាយស្រួលនោះឡើយ ហើយថែមទាំងពិបាកជាងអ្វីដែលយើងបានធ្វើផែនការទៅទៀត។ ទន្ទឹមនឹងការលះបង់យើងត្រូវចេះច្នៃប្រឌិតនិងបង្កើតឱ្យបាននូវគុណតម្លៃ (Value Proposition) សម្រាប់អតិថិជន និងបុគ្គលដែលពាក់ព័ន្ធក្នុងអាជីវកម្មរបស់យើងផង៕

អត្ថបទដោយ សំ មរកត